សាធារណរដ្ឋខ្មែរ
(១៩៧០ – ១៩៧៥)
- សេចក្ដីផ្ដើម
សាធារណរដ្ឋខ្មែរ គឺជារដ្ឋាភិបាលសាធារណរដ្ឋកម្ពុជាដែលត្រូវបានប្រកាសឡើងជាផ្លូវការនៅថ្ងៃ៩តុលា ឆ្នាំ១៩៧០។ សាធារ ណរដ្ឋខ្មែរត្រូវផ្ដួលរំលំនៅឆ្នាំ១៩៧៥ និងត្រូវបានបន្តដោយរដ្ឋកុម្មុយនិស្តផ្ដាច់ការដែលគេស្គាល់ថាជាកម្ពុជាប្រជាធិបតេយ្យ ។
បានប្រកាសជាផ្លូវការនៅ ថ្ងៃ៩តុលា ឆ្នាំ១៩៧០ សាធារណរដ្ឋខ្មែរគឺជារដ្ឋាភិបាលដឹកនាំដោយយោធានិយមសហរដ្ឋខាងស្ដាំដឹកនាំដោយលោកឧត្តមសេនីយ៍លន់-ណុល និងព្រះអង្គម្ចាស់ស៊ីសុវត្ថិ-សិរិមតៈ ដែលដណ្ដើមអំណាចបាននៅក្នុងរដ្ឋប្រហារ
១៨ មីនា ១៩៧០ប្រឆាំងនឹងសម្ដេចនរោត្តម-សីហនុ គឺក្រោយមកក្លាយជាប្រមុខរដ្ឋរបស់ប្រទេសនេះ។ ហេតុសំខាន់ៗនៃរដ្ឋប្រហារគឺ ការបណ្ដែបណ្ដោយដល់សកម្មភាពវៀតណាមខាងជើងនៅក្នុងព្រំដែនកម្ពុជា
ដែលអនុញ្ញាតអោយពួក កុម្មុយនិស្តវៀតណាម ប្រដាប់អាវុធជាច្រើនផ្ដល់អោយមានការគ្រប់គ្រង តាមជាក់ស្ដែង លើតំបន់នានាដ៏ធំនៃកម្ពុជាភាគខាងកើត។
កត្តាសំខាន់ផ្សេង មួយទៀតគឺសភាពបន្ទាន់នៃសេដ្ឋកិច្ចកម្ពុជា
គឺជាលទ្ធផលមិនចំពោះនៃគោលនយោបាយរបស់ព្រះសីហនុក្នុងការស្វែងរកអព្យា
ក្រឹតភាពតាមរយៈប្រឆាំងអាមេរិកនិយមដែលបានរីករាលដាល។ ដោយមានការដកព្រះសីហនុចេញ
ព្រះរាជាណាចក្រកម្ពុជា ដែលកំពុងមានស្រាប់ក៏បានប្រែទៅជាសាធារណរដ្ឋ សូម្បីតែរាជបល្ល័ង្កត្រូវបានទំនេរជាផ្លូវការអស់រយៈពេលប៉ុន្មានឆ្នាំចាប់តាំង
ពីការសោយទីវង្គតនៃព្រះបាទ នរោត្តម-សុរាម្រិតមក ។
ចរិកលក្ខណៈនៃរបបថ្មីនេះគឺមានលក្ខណៈស្ដាំនិយម និងជាតិនិយមដោយ សំខាន់បំផុត
វាបានបញ្ចប់សម័យកាលរបស់ព្រះសីហនុក្នុងសហប្រតិបត្តិការបរិវត្តន៍ជាមួយនឹងរបបវៀតណាមខាងជើងនិងពួកវៀតកុង ហើយបានតម្រែតម្រង់អោយកម្ពុជាជាមួយវៀតណាមខាងត្បូងចូលទៅក្នុងសង្គ្រាមឥណ្ឌូចិនលើកទីពីរ។
សាធា រណរដ្ឋខ្មែរត្រូវបានប្រឆាំងនៅខាងក្នុងព្រំដែនកម្ពុជាដោយ រណសិរ្សរួបរួមជាតិកម្ពុជា (Front Uni National du Kampuchea) រឺ ផ្វាំង្ក (រ.រ.ជ.ក.) សម្ព័ន្ធមិត្តធំមួយទាក់ទងរវាងព្រះសីហនុ
ពួកអ្នកគាំទ្រទ្រង់ និងបក្សកុម្មុយនិស្តកម្ពុជា ។
កុបកម្មខ្លួនឯងត្រូវ ប្រព្រឹត្តទៅ ដោយ ក.អ.រ.ជ.ប.ក. (CPNLAF) កងទ័ពរំដោះជាតិប្រជាជនកម្ពុជា: ពួកគេនៅពីក្រោយខ្នងដោយកងទ័ពប្រជាជនវៀតណាម(ក.ប.វ.ណ.
រឺ PAVN) និងរណសិរ្សរំដោះជាតិ (រ.រ.ជ. រឺ NLF ដែលគេស្គាល់ច្បាស់ថាជាពួកវៀតកុង) ដែលបានកាន់កាប់ប៉ែកមួយចំនួននៃកម្ពុជាជាផ្នែកនៃសង្គ្រាមដែលកំពុងកើតឡើងរបស់ពួកគេជាមួយពួកវៀតណាមខាងត្បូង។ ថ្វីបើចរិកលក្ខណៈ នៃ យោ ធានិយមដ៏ខ្លាំងក្លានៃសាធារណរដ្ឋខ្មែរ
និងចំនួននៃជំនួយយោធានិង ហិរញ្ញវត្ថុពីសហរដ្ឋច្រើនក៏ដោយ ក៏កងទ័ពខ្លួនគឺ (Force
Armée Nationale Khmère, រឺ ក.ជ.ខ.) មានការវឹកហាត់ខ្សត់ខ្សោយ និងមិនអាចកម្ចាត់ក.រ.ជ.ប.ក. (កងទ័ពរំដោះជាតិ ប្រជាជន កម្ពុជា) រឺក៏ កងកម្លាំងវៀតណាមរបស់ ក.ប.វ.ណ (កងទ័ពប្រជាជនវៀតណាម) និងរ.រ.ជ. ( រណសិរ្សរំដោះ ជាតិ)បានឡើយ ។
សាធារណរដ្ឋតាមយថាហេតុបានដួលរលំនៅ ថ្ងៃ១៧មេសា ឆ្នាំ១៩៧៥
នៅពេលនោះពួកកុម្មុយនិស្តកម្ពុជាបានដណ្ដើម បានភ្នំពេញ។
- រដ្ឋប្រហារ
ព្រះសីហនុខ្លួនឯងបានអះអាងថារដ្ឋប្រហារនេះគឺជាលទ្ធផលនៃសម្ព័ន្ធភាពមួយរវាងសត្រូវដ៏យូរយាររបស់ទ្រង់អ្នកជាតិនិយម
ស្ដាំនិរទេសខ្លួន លោកសឺន-ង៉ុកថាញ់ អ្នកនយោបាយទ្រង់ស៊ីសុវត្ថិ-សិរិមតៈ (ដែលបានពិពណ៌នាដោយព្រះសីហនុថាជាអ្នកទាម ទារ សិទ្ធិប្រកួតប្រជែង
ដែលមិនពេញចិត្តនឹងព្រះរាជបល្ល័ង្កខ្មែរ) និងពួកសេអ៊ីអា (ទីភ្នាក់ងារសម្ងាត់កណ្ដាល) ដែលប៉ុនប៉ងដើម្បី បន្តុបរបបមិត្តសំលាញ់ស.រ.
(សហរដ្ឋ)មួយទៀត។ មានការពិតតិចតួចថ្វីបើមានភស្តុតាងខ្លះនៃការជាប់ពាក់ព័ន្ធរបស់សេអ៊ីអា(CIA)នៅក្នុងរដ្ឋប្រហារនេះ ទោះបីយ៉ាងណាវាហាក់បីថាផ្នែកខ្លះនៃការបង្កើតយោធាស.រ.
(សហរដ្ឋ)ដោយគួរអោយកត់សំគាល់ ដែលកម្លាំងកងទ័ពពិសេស អាចប្រហែលមានការពាក់ព័ន្ធខ្លះនៅក្នុងរយៈពេលនៃការផ្ដល់ការឧបត្ថម្ភ
និងការហ្វឹកហ្វឺនអោយ ពួកផ្សំគំនិតក្រោយពីការបានចូលមកជិតដោយលន់-ណុល។ គ្រានោះព្រះសីហនុនៅខាងក្រៅប្រទេសតាមផ្លូវធ្វើដំណើរទៅ
បារាំងការធ្វើកុប្បកម្មប្រឆាំងវៀតណាមបានធ្វើឡើងនៅភ្នំពេញកំឡុងពេលដែលស្ថានទូតពួកវៀតណាខាងជើង
និងរ.រ.ជ.(រណ សិរ្សរំដោះជាតិ)ត្រូវបានបំផ្លិចបំផ្លាញ។វាហាក់បីដូចជាថាការធ្វើកុប្បកម្មនេះគឺយ៉ាងហោចណាស់ជាការបណ្ដែតបណ្ដោយ
និង អាចទៅរួចដែលបានរៀបចំជាសកម្មដោយលន់-ណុល នាយករដ្ឋមន្ត្រីនិងឧបៈរបស់គាត់
ទ្រង់សិរិមតៈ។ នៅថ្ងៃ ១២ មីនា លោក នាយករដ្ឋមន្ត្រីបានបិទកំពុងផែក្រុងព្រះសីហនុ តាមដែលអាវុធជាច្រើនកំពុងតែលួចលាក់បញ្ជូនទៅរ.រ.ជ. ទៅ កាន់វៀតណាម ខាងជើង
និងបានចេញឧសានវាទដែលមិនអាចទៅរួចទេចំពោះពួកគេ។
កងកម្លាំងក.ប.វ.ណ./រ.រ.វទាំងអស់ត្រូវតែដកចេញពីដី កម្ពុជា ក្នុងរយៈពេល៧២ម៉ោង (ថ្ងៃ១៥មីនា) រឺក៏ ប្រឈមនឹងសកម្មភាពយោធា។ទោះបីជាសកម្មភាពទាំងនេះ
ដែលក្នុងនោះបាន ជំទាស់ គោលនយោបាយនៃការសណ្ដោសប្រណី
ដែលល្អៀងរបស់ព្រះសីហនុក្នុងសកម្មភាពរបស់វៀតណាមខាងជើងក៏ដោយ
ក៏វាបង្ហាញថាលន់-ណុលខ្លួនឯងមានភាពស្ទាក់ស្ទើរផ្ទាល់ខ្លួនយ៉ាងខ្លាំង
ដើម្បីទម្លាក់ព្រះប្រមុខរដ្ឋ: គាត់ដើមឡើយប្រហែលគ្រាន់ តែចង់អោយ
ព្រះសីហនុដាក់សម្ពាធបន្ថែម ទៅកាន់ពួកវៀតណាមខាងជើងប៉ុណ្ណោះទេ។
គាត់ដើមដំបូងបានបដិសេធដើម្បី ធ្វើ ផែនការនេះដែរ ដើម្បីល្បួងគាត់ ទ្រង់សិរិមតៈ
ដែលទ្រង់បង្ហាញអាការៈមានរដ្ឋប្រហារនៅក្នុងចិត្តតាំងពីដំបូងមកម៉្លេះទ្រង់បាន
ចាក់សន្និសីទសារព័ត៌មានពីប៉ារីសដែលបានថតដាក់ខ្សែអាត់អោយគាត់ស្ដាប់
នៅក្នុងនោះព្រះសីហនុបានគំរាមប្រហារជីវិត
អ្នកទាំងពីរនៅពេលនៃការយាងត្រឡប់របស់ទ្រង់មកភ្នំពេញវិញ។ ក៏ប៉ុន្តែ លោកនាយករដ្ឋមន្ត្រីនៅតែមិនប្រាកដប្រជាដដែល
ដោយមានលទ្ធផលថាទ្រង់សិរិមតៈ បានចូលដៃដោយមន្ត្រីកងទ័ពបីរូប បានបង្ខំលន់-ណុលដែលស្ទើរតែស្រក់ទឹកភ្នែកអោយចុះ
ហត្ថលេខាឯកសារចាំបាច់មួយចំនួន នៅក្នុងពេលភ្ជង់កាំភ្លើង។ ការបោះឆ្នោតមួយត្រូវបានប្រារព្ធឡើងនៅក្នុងសភាជាតិ នៅថ្ងៃ ១៨ មីនា
ក្រោមការដឹកនាំរបស់លោកអ៊ិន-តាំ ដែលក្នុងនោះព្រះសីហនុត្រូវបានគេដកហូតអំណាចទ្រង់:
លន់-ណុលបានក្ដោប ក្ដាប់ អំណាចជាប្រមុខរដ្ឋលើមូលដ្ឋានបណ្ដោះអាសន្ន។ ថ្ងៃ២៨
និង២៩មីនា មានបាតុកម្មដ៏មានប្រជាប្រិយភាពទ្រង់ទ្រាយ ធំជា ច្រើនគាំទ្រព្រះសីហនុ
នៅតាមទីក្រុងខេត្តនានា
ក៏ប៉ុន្តែកងកម្លាំងរបស់លន់-ណុលបានបង្ក្រាបជាមួយភាពព្រៃផ្សៃយ៉ាងខ្លាំងក្លា
ដែលបង្កអោយមានការស្លាប់ច្រើនរយនាក់។ មន្ត្រីរដ្ឋាភិបាលមួយចំនួនត្រូវបានសម្លាប់ដោយពួកបាតុករ
រួមទាំងបងប្អូនរបស់ លន់-ណុល គឺលន់-និល ។ របបបរទេសនានាដើមឡើយមិនប្រាកដប្រជាដូចគ្នាចំពោះកម្រិត
នៃការគាំទ្រផ្ដល់អោយរបបថ្មីនេះ ទេ។
ពួកវៀតណាមខាងជើងបានបន្តធ្វើការជជែកពិភាក្សាជាមួយលន់-ណុល អោយគិតពិចារណាការធ្វើអោយមានកិច្ចព្រម
ព្រៀង ដោះដូរពាណិជ្ជកម្ម ដែលបានលុបចោលឡើងវិញ
ទោះបីព្រឹត្តិការណ៍បន្តបន្ទាប់មានន័យថារឿងទាំងនេះ វាឆាប់រហ័ស មកដល់ទីបញ្ចប់ក៏ដោយ ។
- ការប្រកាសសាធារណរដ្ឋ និងការបង្កើតកងទ័ពជាតិខ្មែរ (ក.ជ.ខ. រឺ FANK)
No comments:
Post a Comment