សាធារណរដ្ឋខ្មែរ
(១៩៧០ – ១៩៧៥)
- សេចក្ដីផ្ដើម
សាធារណរដ្ឋខ្មែរ គឺជារដ្ឋាភិបាលសាធារណរដ្ឋកម្ពុជាដែលត្រូវបានប្រកាសឡើងជាផ្លូវការនៅថ្ងៃ៩តុលា
ឆ្នាំ១៩៧០។ សាធារ ណរដ្ឋខ្មែរត្រូវផ្ដួលរំលំនៅឆ្នាំ១៩៧៥ និងត្រូវបានបន្តដោយរដ្ឋកុម្មុយនិស្តផ្ដាច់ការដែលគេស្គាល់ថាជាកម្ពុជាប្រជាធិបតេយ្យ ។
បានប្រកាសជាផ្លូវការនៅ ថ្ងៃ៩តុលា ឆ្នាំ១៩៧០ សាធារណរដ្ឋខ្មែរគឺជារដ្ឋាភិបាលដឹកនាំដោយយោធានិយមសហរដ្ឋខាងស្ដាំដឹកនាំដោយលោកឧត្តមសេនីយ៍លន់-ណុល និងព្រះអង្គម្ចាស់ស៊ីសុវត្ថិ-សិរិមតៈ ដែលដណ្ដើមអំណាចបាននៅក្នុងរដ្ឋប្រហារ
១៨ មីនា ១៩៧០ប្រឆាំងនឹងសម្ដេចនរោត្តម-សីហនុ គឺក្រោយមកក្លាយជាប្រមុខរដ្ឋរបស់ប្រទេសនេះ។ ហេតុសំខាន់ៗនៃរដ្ឋប្រហារគឺ ការបណ្ដែបណ្ដោយដល់សកម្មភាពវៀតណាមខាងជើងនៅក្នុងព្រំដែនកម្ពុជា
ដែលអនុញ្ញាតអោយពួក កុម្មុយនិស្តវៀតណាម ប្រដាប់អាវុធជាច្រើនផ្ដល់អោយមានការគ្រប់គ្រង តាមជាក់ស្ដែង លើតំបន់នានាដ៏ធំនៃកម្ពុជាភាគខាងកើត។
កត្តាសំខាន់ផ្សេង មួយទៀតគឺសភាពបន្ទាន់នៃសេដ្ឋកិច្ចកម្ពុជា
គឺជាលទ្ធផលមិនចំពោះនៃគោលនយោបាយរបស់ព្រះសីហនុក្នុងការស្វែងរកអព្យា
ក្រឹតភាពតាមរយៈប្រឆាំងអាមេរិកនិយមដែលបានរីករាលដាល។ ដោយមានការដកព្រះសីហនុចេញ
ព្រះរាជាណាចក្រកម្ពុជា ដែលកំពុងមានស្រាប់ក៏បានប្រែទៅជាសាធារណរដ្ឋ សូម្បីតែរាជបល្ល័ង្កត្រូវបានទំនេរជាផ្លូវការអស់រយៈពេលប៉ុន្មានឆ្នាំចាប់តាំង
ពីការសោយទីវង្គតនៃព្រះបាទ នរោត្តម-សុរាម្រិតមក ។
ចរិកលក្ខណៈនៃរបបថ្មីនេះគឺមានលក្ខណៈស្ដាំនិយម និងជាតិនិយមដោយ សំខាន់បំផុត
វាបានបញ្ចប់សម័យកាលរបស់ព្រះសីហនុក្នុងសហប្រតិបត្តិការបរិវត្តន៍ជាមួយនឹងរបបវៀតណាមខាងជើងនិងពួកវៀតកុង ហើយបានតម្រែតម្រង់អោយកម្ពុជាជាមួយវៀតណាមខាងត្បូងចូលទៅក្នុងសង្គ្រាមឥណ្ឌូចិនលើកទីពីរ។
សាធា រណរដ្ឋខ្មែរត្រូវបានប្រឆាំងនៅខាងក្នុងព្រំដែនកម្ពុជាដោយ រណសិរ្សរួបរួមជាតិកម្ពុជា (Front Uni National du Kampuchea) រឺ ផ្វាំង្ក (រ.រ.ជ.ក.) សម្ព័ន្ធមិត្តធំមួយទាក់ទងរវាងព្រះសីហនុ
ពួកអ្នកគាំទ្រទ្រង់ និងបក្សកុម្មុយនិស្តកម្ពុជា ។
កុបកម្មខ្លួនឯងត្រូវ ប្រព្រឹត្តទៅ ដោយ ក.អ.រ.ជ.ប.ក. (CPNLAF) កងទ័ពរំដោះជាតិប្រជាជនកម្ពុជា: ពួកគេនៅពីក្រោយខ្នងដោយកងទ័ពប្រជាជនវៀតណាម(ក.ប.វ.ណ.
រឺ PAVN) និងរណសិរ្សរំដោះជាតិ (រ.រ.ជ. រឺ NLF ដែលគេស្គាល់ច្បាស់ថាជាពួកវៀតកុង) ដែលបានកាន់កាប់ប៉ែកមួយចំនួននៃកម្ពុជាជាផ្នែកនៃសង្គ្រាមដែលកំពុងកើតឡើងរបស់ពួកគេជាមួយពួកវៀតណាមខាងត្បូង។ ថ្វីបើចរិកលក្ខណៈ នៃ យោ ធានិយមដ៏ខ្លាំងក្លានៃសាធារណរដ្ឋខ្មែរ
និងចំនួននៃជំនួយយោធានិង ហិរញ្ញវត្ថុពីសហរដ្ឋច្រើនក៏ដោយ ក៏កងទ័ពខ្លួនគឺ (Force
Armée Nationale Khmère, រឺ ក.ជ.ខ.) មានការវឹកហាត់ខ្សត់ខ្សោយ និងមិនអាចកម្ចាត់ក.រ.ជ.ប.ក. (កងទ័ពរំដោះជាតិ ប្រជាជន កម្ពុជា) រឺក៏ កងកម្លាំងវៀតណាមរបស់ ក.ប.វ.ណ (កងទ័ពប្រជាជនវៀតណាម) និងរ.រ.ជ. ( រណសិរ្សរំដោះ ជាតិ)បានឡើយ ។
សាធារណរដ្ឋតាមយថាហេតុបានដួលរលំនៅ ថ្ងៃ១៧មេសា ឆ្នាំ១៩៧៥
នៅពេលនោះពួកកុម្មុយនិស្តកម្ពុជាបានដណ្ដើម បានភ្នំពេញ។
- រដ្ឋប្រហារ
ព្រះសីហនុខ្លួនឯងបានអះអាងថារដ្ឋប្រហារនេះគឺជាលទ្ធផលនៃសម្ព័ន្ធភាពមួយរវាងសត្រូវដ៏យូរយាររបស់ទ្រង់អ្នកជាតិនិយម
ស្ដាំនិរទេសខ្លួន លោកសឺន-ង៉ុកថាញ់ អ្នកនយោបាយទ្រង់ស៊ីសុវត្ថិ-សិរិមតៈ (ដែលបានពិពណ៌នាដោយព្រះសីហនុថាជាអ្នកទាម ទារ សិទ្ធិប្រកួតប្រជែង
ដែលមិនពេញចិត្តនឹងព្រះរាជបល្ល័ង្កខ្មែរ) និងពួកសេអ៊ីអា (ទីភ្នាក់ងារសម្ងាត់កណ្ដាល) ដែលប៉ុនប៉ងដើម្បី បន្តុបរបបមិត្តសំលាញ់ស.រ.
(សហរដ្ឋ)មួយទៀត។ មានការពិតតិចតួចថ្វីបើមានភស្តុតាងខ្លះនៃការជាប់ពាក់ព័ន្ធរបស់សេអ៊ីអា(CIA)នៅក្នុងរដ្ឋប្រហារនេះ ទោះបីយ៉ាងណាវាហាក់បីថាផ្នែកខ្លះនៃការបង្កើតយោធាស.រ.
(សហរដ្ឋ)ដោយគួរអោយកត់សំគាល់ ដែលកម្លាំងកងទ័ពពិសេស អាចប្រហែលមានការពាក់ព័ន្ធខ្លះនៅក្នុងរយៈពេលនៃការផ្ដល់ការឧបត្ថម្ភ
និងការហ្វឹកហ្វឺនអោយ ពួកផ្សំគំនិតក្រោយពីការបានចូលមកជិតដោយលន់-ណុល។ គ្រានោះព្រះសីហនុនៅខាងក្រៅប្រទេសតាមផ្លូវធ្វើដំណើរទៅ
បារាំងការធ្វើកុប្បកម្មប្រឆាំងវៀតណាមបានធ្វើឡើងនៅភ្នំពេញកំឡុងពេលដែលស្ថានទូតពួកវៀតណាខាងជើង
និងរ.រ.ជ.(រណ សិរ្សរំដោះជាតិ)ត្រូវបានបំផ្លិចបំផ្លាញ។វាហាក់បីដូចជាថាការធ្វើកុប្បកម្មនេះគឺយ៉ាងហោចណាស់ជាការបណ្ដែតបណ្ដោយ
និង អាចទៅរួចដែលបានរៀបចំជាសកម្មដោយលន់-ណុល នាយករដ្ឋមន្ត្រីនិងឧបៈរបស់គាត់
ទ្រង់សិរិមតៈ។ នៅថ្ងៃ ១២ មីនា លោក នាយករដ្ឋមន្ត្រីបានបិទកំពុងផែក្រុងព្រះសីហនុ តាមដែលអាវុធជាច្រើនកំពុងតែលួចលាក់បញ្ជូនទៅរ.រ.ជ. ទៅ កាន់វៀតណាម ខាងជើង
និងបានចេញឧសានវាទដែលមិនអាចទៅរួចទេចំពោះពួកគេ។
កងកម្លាំងក.ប.វ.ណ./រ.រ.វទាំងអស់ត្រូវតែដកចេញពីដី កម្ពុជា ក្នុងរយៈពេល៧២ម៉ោង (ថ្ងៃ១៥មីនា) រឺក៏ ប្រឈមនឹងសកម្មភាពយោធា។ទោះបីជាសកម្មភាពទាំងនេះ
ដែលក្នុងនោះបាន ជំទាស់ គោលនយោបាយនៃការសណ្ដោសប្រណី
ដែលល្អៀងរបស់ព្រះសីហនុក្នុងសកម្មភាពរបស់វៀតណាមខាងជើងក៏ដោយ
ក៏វាបង្ហាញថាលន់-ណុលខ្លួនឯងមានភាពស្ទាក់ស្ទើរផ្ទាល់ខ្លួនយ៉ាងខ្លាំង
ដើម្បីទម្លាក់ព្រះប្រមុខរដ្ឋ: គាត់ដើមឡើយប្រហែលគ្រាន់ តែចង់អោយ
ព្រះសីហនុដាក់សម្ពាធបន្ថែម ទៅកាន់ពួកវៀតណាមខាងជើងប៉ុណ្ណោះទេ។
គាត់ដើមដំបូងបានបដិសេធដើម្បី ធ្វើ ផែនការនេះដែរ ដើម្បីល្បួងគាត់ ទ្រង់សិរិមតៈ
ដែលទ្រង់បង្ហាញអាការៈមានរដ្ឋប្រហារនៅក្នុងចិត្តតាំងពីដំបូងមកម៉្លេះទ្រង់បាន
ចាក់សន្និសីទសារព័ត៌មានពីប៉ារីសដែលបានថតដាក់ខ្សែអាត់អោយគាត់ស្ដាប់
នៅក្នុងនោះព្រះសីហនុបានគំរាមប្រហារជីវិត
អ្នកទាំងពីរនៅពេលនៃការយាងត្រឡប់របស់ទ្រង់មកភ្នំពេញវិញ។ ក៏ប៉ុន្តែ លោកនាយករដ្ឋមន្ត្រីនៅតែមិនប្រាកដប្រជាដដែល
ដោយមានលទ្ធផលថាទ្រង់សិរិមតៈ បានចូលដៃដោយមន្ត្រីកងទ័ពបីរូប បានបង្ខំលន់-ណុលដែលស្ទើរតែស្រក់ទឹកភ្នែកអោយចុះ
ហត្ថលេខាឯកសារចាំបាច់មួយចំនួន នៅក្នុងពេលភ្ជង់កាំភ្លើង។ ការបោះឆ្នោតមួយត្រូវបានប្រារព្ធឡើងនៅក្នុងសភាជាតិ នៅថ្ងៃ ១៨ មីនា
ក្រោមការដឹកនាំរបស់លោកអ៊ិន-តាំ ដែលក្នុងនោះព្រះសីហនុត្រូវបានគេដកហូតអំណាចទ្រង់:
លន់-ណុលបានក្ដោប ក្ដាប់ អំណាចជាប្រមុខរដ្ឋលើមូលដ្ឋានបណ្ដោះអាសន្ន។ ថ្ងៃ២៨
និង២៩មីនា មានបាតុកម្មដ៏មានប្រជាប្រិយភាពទ្រង់ទ្រាយ ធំជា ច្រើនគាំទ្រព្រះសីហនុ
នៅតាមទីក្រុងខេត្តនានា
ក៏ប៉ុន្តែកងកម្លាំងរបស់លន់-ណុលបានបង្ក្រាបជាមួយភាពព្រៃផ្សៃយ៉ាងខ្លាំងក្លា
ដែលបង្កអោយមានការស្លាប់ច្រើនរយនាក់។ មន្ត្រីរដ្ឋាភិបាលមួយចំនួនត្រូវបានសម្លាប់ដោយពួកបាតុករ
រួមទាំងបងប្អូនរបស់ លន់-ណុល គឺលន់-និល ។ របបបរទេសនានាដើមឡើយមិនប្រាកដប្រជាដូចគ្នាចំពោះកម្រិត
នៃការគាំទ្រផ្ដល់អោយរបបថ្មីនេះ ទេ។
ពួកវៀតណាមខាងជើងបានបន្តធ្វើការជជែកពិភាក្សាជាមួយលន់-ណុល អោយគិតពិចារណាការធ្វើអោយមានកិច្ចព្រម
ព្រៀង ដោះដូរពាណិជ្ជកម្ម ដែលបានលុបចោលឡើងវិញ
ទោះបីព្រឹត្តិការណ៍បន្តបន្ទាប់មានន័យថារឿងទាំងនេះ វាឆាប់រហ័ស មកដល់ទីបញ្ចប់ក៏ដោយ ។
- ការប្រកាសសាធារណរដ្ឋ និងការបង្កើតកងទ័ពជាតិខ្មែរ (ក.ជ.ខ. រឺ FANK)
ឥទ្ធិពលភ្លាមៗដ៏សំខាន់បំផុតនៃរដ្ឋប្រហារគឺយុទ្ធនាការកម្ពុជានៅខែមេសា-កក្កដា
១៩៧០ នៅក្នុងនោះកងទ័ពវៀតណាម ខាងត្បូង(ក.ស.វ.ណ. រឺ ARVN)បាននៅពីក្រោយខ្នងដោយកងទ័ពស.រ.(សហរដ្ឋ)បានចូលកម្ពុជាភាគខាងកើតដើម្បីវាយប្រហារ
កងកម្លាំងវៀតណាមខាងជើង និងវៀតកុងដែលកំពុងប្រតិបត្តិការនៅទីនោះ ។ ថ្វីបើមានការប្រទុស្តវាយនេះក៏ដោយ
ក៏ពួកកង កម្លាំង កុម្មុយនិស្តជាច្រើនបានភៀសខ្លួន ទៅខាងលិចកាន់តែជ្រៅទៅក្នុងកម្ពុជា
រឺក៏ចូលទៅតំបន់ជនបទនានានៅភាគឦសាន
ដែលពួកគេបាននឹងផ្ដល់ការឧបត្ថម្ភដល់កុបកម្មប្រឆាំងនឹងលន់-ណុលថែមទៀត។ ប្រតិកម្មភ្លាមៗរបស់លន់-ណុលគឺ ដើម្បីផ្ដន្ទា ទោសដល់សកម្មភាពពេលដែលមានការរំលោភបំពាន
នៅក្នុងទឹកដីកម្ពុជា។ គាត់ក្រោយមកបានផ្ដល់ដំណឹងដល់លោក អេឡិច
ស៊ែនដឺរ-ហេហ្គថាប្រទេសរបស់គាត់ត្រូវបានប្រែទៅជាមានគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ
ជាលទ្ធផលមកវិញ នៅពេលនោះលោក ហេហ្គ បានប្រាប់គាត់ថាកងទ័ពជើងគោកអាមេរិក
នឹងមិនត្រូវបានប្រើប្រាស់ដើម្បីជួយកងទ័ពកម្ពុជាទេ ក៏ប៉ុន្តែថា (ជាការអនុលោម ជា មួយលទ្ធិនិច្សុន) កម្មវិធីជំនួយនឹងត្រូវបានផ្ដល់ជំនួសវិញ
លន់-ណុលបានសម្រក់ទឹកភ្នែកដោយបើកចំហ។ ថ្ងៃ៩ តុលា ព្រះសី
ហនុ ត្រូវបានគេដាក់ទោសប្រហារជីវិត ក្នុងអវត្តមាន ដោយតុលាការយោធា ព្រះមាតាទ្រង់ ព្រះមហាក្សត្រយានីកុសមៈ អ្នកតំ ណាង និមិត្តរូបនៃរាជាធិបតេយ្យក្រោមរបបរបស់ទ្រង់
ត្រូវបានជំនួសក្រោមការឃុំម្ចាស់ក្សត្រីក្នុងដំណាក់ និងព្រះមហេសី របស់
ទ្រង់ត្រូវបានគេកាត់ទោសដាក់ទោសមួយជីវិត។ របបថ្មីនេះបានប្រកាសសាធារណរដ្ឋជាបន្តបន្ទាប់គ្នា
ហើយនិងនៅទី បញ្ចប់រដ្ឋ ធម្មនុញ្ញថ្មីដែលត្រូវបានគេយកមកប្រើនៅឆ្នាំ១៩៧២ ។ ព្រះសីហនុ
នៅក្នុងខណៈពេលនោះ បានបង្កើតរ.រ.រ.ជ.ក. (GRUNK) គឺ
រដ្ឋាភិបាលនិរទេសដែលមានមូលដ្ឋាននៅប៉ីជិង (ប៉េកាំង)
ដែលចូលរួមដោយពួកកុម្មុយនិស្តនិងបូជាដើម្បីការ ផ្ដួលរំលំសាធា រណរដ្ឋ
ទ្រង់បានប្រកាសថាលន់-ណុលគឺជា មនុស្សលីលាពេញទី និងបានបង្ហាញចរិកលក្ខណៈទ្រង់សិរិមតៈជា មនុស្សអប្រិយ
ស្មោកគ្រោក ទុច្ចរិតពុតត្បុត និងអាក្រក់ ។ កងទ័ពហ្លួងតូចដែលជាប់ពាក់ព័ន្ធ ដែលនៅក្នុងពេលរដ្ឋប្រហារនេះមានក្បែរៗ ៣៥,០០០កង (នៅក្នុងការយល់ស្របជាមួយគោលនយោបាយអព្យាក្រឹតភាព
ដែលបានថ្លែងឡើងរបស់ព្រះសីហនុ) ត្រូវបាន ពង្រីកកាន់តែធំ ។ ដោយបានរៀបចំឡើងវិញជាក.ជ.ខ.
រឺ FANK កងទ័ពសាធារណរដ្ឋ បានកើនឡើងដល់ ប្រហែល ១៥០,០០០ នាក់ នៅដើមក៏ដូចជានៅចុងនៃឆ្នាំ១៩៧០
ជាចំបងឆ្លងតាមរយៈការចូលធ្វើទាហានដោយស្ម័គ្រចិត្តពេលនោះលន់-ណុល បាន ប្រមើលមើលឃើញ
ហើយឆ្លៀតឱកាសលើរលកនៃការរំជើបរជួលប្រឆាំងវៀតណាម។ ស.រ.ក៏បានប្រតិបត្តិកម្ម
វិធីជំនួយយោធា ដែលបានចងក្រង និងជំនួយខាងហ្វឹកហ្វឺន
ហើយបានបញ្ជូនកងឈ្លបខ្មែរសេរីនិងខ្មែរកម្ពុជាក្រោមជាច្រើនពាន់ នាក់តាមយន្ត ហោះ
ទៅហ្វឹកហ្វឺននៅក្នុងមូលដ្ឋានទ័ពវៀតណាមខាងត្បូង។ ពួកនាយអគ្គរួម(នាយអគ្គសេនាធិការួម)
បានទទូចលើការពង្រីក អោយ ច្រើននៃFANKរហូតលើស២០០,០០០នាក់ ថ្វីបើបារម្ភនូវឥទ្ធិពលអវិជ្ជមានដ៏ខ្លាំងដែល នេះ អាចនឹងមានលើ
សេដ្ឋកិច្ច កម្ពុជាក៏ដោយ ក៏ពេលនោះក្រុមដឹកជញ្ជូនបរិក្ខារយោធា
ដែលបានដឹកនាំដោយឧត្តមសេនីយ៍ ធៀដឺរស៊ី-មែធែខ្ស៊ីស (Theodore C. Mataxis)បានទាមទារអោយមាន 'អាមេរិកូបនីយកម្ម'នៃរចនាសម្ព័ន្ធខាងក្នុងដែលរងឥទ្ធិពលរបស់កងទ័ពបារាំង
ថ្វីត្បិត ភាព ច្របូកច្របល់នេះបានបង្កនៅក្នុងសង្វាក់ផ្គត់ផ្គង់ផង។ ទោះបីមានជំនួយស.រ.ក៏ដោយ ក៏FANK រឺ
កងទ័ពជាតិខ្មែរ (បានបញ្ជាការ ដោយឧត្តមសេនីយ៍សុសថេន-ផ្វឺរណាន់ដេហ្ស) ត្រូវមានឧបសគ្គយ៉ាងធ្ងន់ធ្ងរដោយអំពើពុករលួយ ជាពិសេសដោយពួក មន្ត្រី ដែល
បានអះអាងប្រាក់ខែជាច្រើនដល់កងទ័ពដែលមិនមាន និងអសមត្ថភាពខាងយោធា។
ទោះបីជាម្នាក់ក្នុង ចំណោមពួក មេ បញ្ជាការកងទ័ពជាតិខ្មែរ
គឺជាអតីតអ្នកបះបោរទ្រង់នរោត្តម-ចន្ទរង្សី ដែលត្រូវបានគេបញ្ចុះបញ្ចូលអោយឈប់ចូលនិវត្ត
យោធា ដោយលន់-ណុលដើម្បីលើកស្ទួយកងពលតូចទី១៣របស់កងទ័ពជាតិកម្ពុជា ដែលត្រូវបានជោគជ័យជាដុំកំភួននៅក្នុងការធ្វើ
អោយស្ងប់ស្ងៀមតំបន់ដែលនៅក្បែរផ្លូវលេខ៤និងខ្ពង់រាបគីរីរម្យដែលជាចំណុចយុទ្ធសាស្ត្រក៏ដោយ
ក៏ភាគច្រើននៃពួកឧត្តម សេនីយ៍ខ្លួនឯងមានបទពិសោធន៍ និងសមត្ថភាពយោធានៅតិចតួចនៅឡើយ ។
ការវាយលុករបស់កងទ័ពជាតិ កម្ពុជាទ្រង់ទ្រាយ ធំប្រឆាំងនឹងពួកវៀតណាម (យួន) ប្រតិបត្តិការចេនឡា១ និងប្រតិបត្តិការចេនឡា២ បានបញ្ចប់ដោយការបរាជ័យយ៉ាងធ្ងន់ធ្ងរ
ទោះបីជាសេចក្ដីក្លាហាននៃកងទ័ពថ្មើរជើងខ្មែរម្នាក់ៗដែលផុសឡើងជាក់ស្ដែងយ៉ាងណាក៏ដោយ ។
- ប្រវត្តិនយោបាយសាធារណរដ្ឋខ្មែរ
ការប្រយុទ្ធដូចគ្នាក្នុងសង្គ្រាមផ្ទៃក្នុងកម្ពុជាប្រឆាំង
នឹងពួកកុបករគាំទ្រព្រះសីហនុ និងពួកកុម្មនិស្ត និងពួកយួនខាងជើងសាធារណរដ្ឋ
ខ្មែរបានប្រឈមមុខនឹងបញ្ហាផ្ទៃក្នុងជាច្រើនសន្ធឹកសន្ធាប់។ការត្រួតត្រារបស់ព្រះសីហនុនៅក្នុងជីវិតនយោបាយកំឡុងទសវត្សឆ្នាំ១៩៥០
និង៦០បានសេចក្ដីថាមានពួកអ្នកនយោបាយកម្ពុជាដែលមានទំនុកចិត្តរឺក៏បទពិសោធន៍តិចតួចមែនទែន។ស្ទើរតែចាប់តាំងពីការចាប់
ផ្ដើម សាធារណរដ្ឋនេះត្រូវបានរុកគួនដោយការបែងចែកនយោបាយដូចគ្នាជាច្រើន
និងការវាយជិតៗដែលបានកត់សំគាល់ឃើញនៅ ក្នុងរបបព្រះសីហនុ
ដើមទីចំណោមអ្វីទាំងនេះគឺជាការដណ្ដើមអំណាចគ្នារវាងលន់-ណុល និងទ្រង់សិរិមតៈ ។
ទ្រង់សិរិមតៈធ្លាប់ដើរតួជា
នាយករដ្ឋមន្ត្រីកំឡុងពេលឆ្នាំដំបូងៗនៃសាធារណរដ្ឋនេះនៅពេលដែលសុខភាពរបស់លន់-ណុលមិនល្អខ្លាំងក៏ប៉ុន្តែបានបណ្ដាលអោយ
មានការអាក់អន់ចិត្តជាច្រើនព្រោះតែរបៀបគ្រប់គ្រង និងខ្សែរាជវង្សរបស់ទ្រង់
ក៏មានការប្រែជាមានការអស់ចិត្តចំណោម ពួកខ្មែរនៅ តាមទីក្រុងវ័យក្មេងៗ
ពេលអំពើពុករលួយបានបន្ត និងអប្រសិទ្ធិភាពនៃរបបនេះ។ ការត្រឡប់មកវិញរបស់លន់-ណុលពីមន្ទីរពេទ្យនៅហាវ៉ៃនៅខែមេសា១៩៧១
គាត់បានបណ្ដាលអោយមានវិបត្តិគណៈរដ្ឋមន្ត្រីដោយការលាលែងពីតំណែង គឺជាការផ្ដល់អោយផ្លូវ
ដើម្បី រំលាយ រដ្ឋាភិបាល ជាមួយការជម្រុញលើកចិត្តដែលប្រព្រឹត្តទៅដោយបងប្អូនរបស់គាត់គឺ លន់-ណុន (តួអង្គដែលមានឥទ្ធិពលយ៉ាង
ខ្លាំងជាពិសេស ជាមួយពួកកងទ័ព) ។ បន្ទាប់ពីវិវាទកម្មនយោបាយជាច្រើនមក
គណៈរដ្ឋមន្ត្រីថ្មីត្រូវបង្កើតឡើង ទោះបីយ៉ាងណាក៏ទ្រង់ សិរិមតៈដូច ជាធ្វើ
ជារដ្ឋមន្ត្រីប្រមុខដែលមានងារជា នាយករដ្ឋមន្ត្រីប្រតិភូ ។ ថ្ងៃ១៦តុលា១៩៧១ លន់-ណុលបានចូលរួមសកម្មភាពដើម្បី ដកហូតរដ្ឋសភា ពី
អំណាចនីតិបញ្ញត្តិ និងបានបញ្ជាអោយសរសេររដ្ឋធម្មនុញ្ញថ្មី ដោយមានការអះអាងថាសកម្មភាព
ទាំងនេះពិត ជា ចាំបាច់ដើម្បីទប់ ស្កាត់ អនាធិបតេយ្យ
នេះបានបង្កអោយមានការជំទាស់ប្រឆាំងមួយដោយអ៊ិន-តាំ និងពួកព្រះសង្ឃ។
១. ១៩៧២: ការដកទ្រង់សិរិមតៈចេញ
នៅខែមីនា១៩៧២
លន់-ណុលនិងបងប្អូនគាត់បានរៀបចំដើម្បីបណ្ដេញទ្រង់សិរិមតៈចេញពីអំណាច ។
បន្ទាប់ពីទ្រង់សិរិមតៈបាន បណ្ដេញបណ្ដេញកែវ-អនចេញអ្នកបណ្ឌិតសភាប្រឆាំងម្នាក់
លន់-ណុលបានរៀបចំជាបន្តបន្ទាប់នូវបាតុកម្មបញ្ចេញមតិនិស្សិតនានា ប្រឆាំងនឹងទ្រង់
ដែលប្រកាសអោយដកទ្រង់ចេញពីតំណែង។សិរិមតៈបានលាលែង ហើយ(ដោយស្ដែងអោយ'ការការពារខ្លួន'របស់ទ្រង់)
ត្រូវជំនួសមកវិញក្រោមការឃុំខ្លួនក្នុងផ្ទះជាក់ស្ដែង។ លន់-ណុលបានប្រើវិបត្តិនេះដើម្បីបណ្ដេញប្រមុខរដ្ឋ ឆេង-ហេងហើយបានកាន់តួ នាទីប្រមុខរដ្ឋដោយខ្លួនឯងដោយតែងតាំងអ្នកជាតិនិយមប្រឆាំងសីហនុជើងចាស់សឺន-ង៉ុកថាញ់ជានាយករដ្ឋមន្ត្រីវិញ។
No comments:
Post a Comment