សម័យ
អាណានិគមជប៉ុន
- សេចក្ដីផ្ដើម
គឺជាសម័យកាលនៃប្រវត្តិសាស្ត្រកម្ពុជាកំឡុងសង្គ្រាមលោកលើកទី២នៅពេលនោះចក្រពត្តិជប៉ុនបានបង្កើតរដ្ឋអំណាចរបស់
ខ្លួនលើកម្ពុជា។ ការត្រួតត្រារបស់ជប៉ុននៅកម្ពុជាបានបន្តនៅចន្លោះឆ្នាំ១៩៤១ និង១៩៤៥
ហើយជាទូទៅប្រជាជនខ្មែរបានរត់គេច អំពើព្រៃផ្សៃ
ដែលបានដាក់ទោសលើប្រជាពលរដ្ឋដោយពួកអ្នកកាន់កាប់ជប៉ុន នៅប្រទេសនានានៅអាស៊ីអាគ្នេយ៍។
ទោះបីជា
ដើមឡើយអនុញ្ញាតអោយរដ្ឋាភិបាលអាណានិគមឥណ្ឌូចិនបារាំងវិឈីនៅមានភារកិច្ចតិចតួចក៏ដោយក៏នៅឆ្នាំ១៩៤៥
រដ្ឋអំ ណាច ជប៉ុននៅកម្ពុជា ក៏បានបង្កើតឡើងរដ្ឋអាយ៉ងនិយមតូក្យូនៅទីបំផុតដដែល ។
- សាវតារប្រវត្តិសាស្ត្រ
សង្គ្រាមបារាំង-ថៃ ឆ្នាំ១៩៤០-១៩៤១បានបន្សល់ទុកនូវរដ្ឋអំណាចអាណានិគមសហភាពឥណ្ឌូចិននៅក្នុងទីតាំងមួយនៃភាព
កម្សោយ ។ រដ្ឋាភិបាលវិឈីបានចុះហត្ថលេខាកិច្ចព្រមព្រៀងមួយ ជាមួយជប៉ុនដើម្បអនុញ្ញាតអោយយោធាជប៉ុនឆ្លងកាត់តាម
សហភាពឥណ្ឌូចិន និងដាក់កងទ័ពជាច្រើននៅវៀតណាមខាងជើង រហូតដល់កំណត់នៃទ័ព២៥,០០០នាក់ ។ ក្នុងគ្រានោះដែរ រដ្ឋាភិបាលថៃ
បានពង្រឹងដោយអាស្រ័យនូវសន្ធិសញ្ញាមិត្តភាពរបស់ខ្លួនជាមួយជប៉ុន
ដោយបានឆ្លៀតឱកាសបានលើ មុខនាទី របស់ខ្លួន ថៃក៏បានលុកលុយខេត្តភាគខាងលិចរបស់កម្ពុជា។
បន្តបន្ទាប់ពីការលុកលុយនេះ តូក្យូបានទទួលស្វាគមន៍ហត្ថលេខា នៃសន្ធិសញ្ញាមួយនៅខែមីនា
ឆ្នាំ១៩៤១ ដែលបានបង្ខិតបង្ខំអោយពួកបារាំងលះបង់ខេត្តបាត់ដំបង សៀមរាប ដូចគ្នាដែរ ការ
បង្រួញដីរវាងខ្សែស្របទី១៥និងភ្នំដងរែកនៅខេត្តស្ទឹងត្រែង។បន្ទាប់ពីរដ្ឋថៃក្រោមមគ្គុទេសភាពនិយមជប៉ុននៃលោកសេនាប្រមុខ
(ចមពល) ផ្លែក វិបុលសង្គ្រាម បានកាន់កាប់ទឹកដីទាំងនោះ
កម្ពុជាក៏បានបាត់បង់ប្រជាពលរដ្ឋស្ទើរតែកន្លះលាននាក់ និងមួយភាគ
បីនៃអតីតផ្ទៃដីប្រទេសខ្លួន។
- ការត្រួតត្រារបស់ជប៉ុន
នៅខែសីហា ឆ្នាំ១៩៤១
កងទ័ពជប៉ុនបានចូលមករដ្ឋអាណាព្យាបាលបារាំងនៅកម្ពុជា ហើយបានបង្កើតយោធភូមិដែលមាន
ចំនួនទ័ព៨,០០០នាក់ ។ ទោះបីជាមានវត្តមានកងទ័ពរបស់ខ្លួនក៏ដោយ
ក៏រដ្ឋអំណាចជប៉ុនបានអនុញ្ញាតអោយពួកមន្ត្រីអាណានិ គមបារាំងវិឈី
បន្សល់ទុកទីតាំងរដ្ឋបាលរបស់ខ្លួនអោយនៅមានដែរ ។
នៅថ្ងៃទី២០កក្កដា ឆ្នាំ១៩៤២មានបាតុកម្មប្រឆាំងបារាំងដ៏ធំមួយនៅភ្នំពេញបន្ទាប់ពីព្រះសង្ឃដ៏លេចធ្លោមួយអង្គហែមចៀវត្រូវ
បានចាប់ខ្លួនចំពោះការធ្វើធម្មទេសនាបះបោរទៅកាន់ពួកកងជីវពលអាណានិគមដោយគ្មានភស្តុតាង។រដ្ឋអំណាចបារាំងបានចាប់
ខ្លួនមេបាតុកម្ម លោកប៉ាច ឈឹន និងបាននិរទេសលោកទៅកាន់កុង សឺង(កោះត្រឡាច)កោះឃុំឃាំងរបស់ពួកបារាំង។លោកប៉ាច
ឈឹនគឺជាបញ្ញវន្តខ្មែរគួរអោយគោរពម្នាក់
លោកបានចូលរួមជាមួយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ (Institut
Bouddhique) និងជាស្ថាបនិកនៃសារពត៌មាននគរវត្តកាសែតនយោបាយបើកចំហដំបូងគេជាភាសាខ្មែរនៅឆ្នាំ១៩៣៦
រួមជាមួយលោកស៊ីម វ៉ា។អ្នកផ្សេងម្នាក់ទៀតក្នុងចំណោមអ្នកទាំងនោះដែលនៅពីក្រោយ នគរវត្ត គឺលោកសឺង ង៉ុកថាញ់
(តុលាការីដែលបានសិក្សា អប់រំនៅប៉ារីសម្នាក់) ត្រូវបានគេចោទប្រកាន់ចំពោះបាតុកម្ម
ក្នុងនោះរដ្ឋអំណាចបារាំងបានសង្ស័យ ដែលលោកត្រូវបាននាំខ្លួន ចេញដោយការជួយរបស់ជប៉ុន ។
- រដ្ឋអាយ៉ងនិយមតូក្យូ
|
នៅឆ្នាំ១៩៤៥
ជប៉ុនបានបង្កើតពលប្រហារ ដែលបានធ្វើអោយការគ្រប់
គ្រងរបស់បារាំងលែងមាន លើឥណ្ឌូចិនជាបណ្ដោះអាសន្ន។ ឥណ្ឌូចិនទាំង
មូលក្លាយជារបស់ជប៉ុនបានផ្ដួលរំលំរដ្ឋបាលអាណានិគមបារាំង និងបានដក
ហូតអាវុធកងកម្លាំងទ័ព បារាំង។ បំណងរបស់ពួកគេគឺ ត្រូវធ្វើអោយមានការ
ជ្រោងទង់ឡើងវិញនៃប្រជាជនក្នុងស្រុកចំពោះកិច្ចប្រឹងប្រែងក្នុងសង្គ្រាមរបស់ តូក្យូ
ដោយការជំរុញពួកអ្នកគ្រប់គ្រងក្នុងស្រុកដើម្បី ប្រកាស ឯករាជ្យ។
នៅថ្ងៃ៩មីនា ឆ្នាំ១៩៤៥ ស្ដេចក្មេងព្រះបាទនរោត្តម សីហនុ បានប្រកាស
ព្រះរាជាណាចក្រកម្ពុជាឯករាជ្យ បន្តបន្ទាប់ពីសំនើជា ផ្លូវការដោយពួកជប៉ុន។
ដោយខ្លីៗបន្ទាប់មករដ្ឋាភិបាលជប៉ុនបានអនុម័តឯករាជ្យកម្ពុជាដោយមានតែ
ឈ្មោះនិងបានបង្កើតស្ថាន កុងស៊ុលនៅភ្នំពេញ។ថ្ងៃ១៣មីនា ព្រះបាទសីហនុ
បានផ្លាស់ប្ដូរឈ្មោះផ្លូវការនៃប្រទេសជាភាសាបារាំងពីCambodgeទៅកម្ពុជា។
រដ្ឋាភិបាលថ្មីបានបំបាត់ចោលរ៉ូមនីយកម្មនៃភាសាខ្មែរដែលរដ្ឋបាលអាណា
និគមបារាំងបានកំពុងចាប់ផ្ដើមបង្ខំហើយនិងបាន ជំនួសឡើងវិញដោយ
អក្សរខ្មែរជាផ្លូវការវិញ ។ វិធានការនេះបាននាំយកមកដោយរដ្ឋអំណាច រដ្ឋាភិបាល
ដែលមានជីវិតខ្លី ប្រ ហែលជា មានប្រជាប្រិយភាព និងកំពុងតែបន្តវែងឆ្ងាយ
ចាប់តាំងពីពេលនោះមកគ្មានរដ្ឋាភិបាល មួយណានៅ កម្ពុជាព្យាយាម ធ្វើរ៉ូមនីយកម្ម
ភាសាខ្មែរទៀតទេ ។
លោកសឺង ង៉ុកថាញ់បានវិលត្រលប់មកកម្ពុជាវិញ។
លោកដំបូងឡើយត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេសហើយនឹងបាន ក្លាយជានាយករដ្ឋមន្ត្រី
ពីរខែក្រោយមកទៀត។ រដ្ឋអាយ៉ងកម្ពុជានៃជប៉ុនបានបន្តពី ខែមីនាដល់តុលា ឆ្នាំ១៩៤៥ ។ ការកាន់កាប់ របស់ជប៉ុននៅកម្ពុជាបានបញ្ចប់ជាមួយនិងការចុះចាញ់ជាផ្លូវការរបស់ជប៉ុននៅខែសីហាឆ្នាំ១៩៤៥។បន្ទាប់ពីក្រុម
កងទ័ពសម្ព័ន្ធ
មិត្តបានចូលមកកាន់កម្ពុជាកម្លាំងទ័ពរបស់ជប៉ុនដែលមានវត្តមាននៅក្នុងប្រទេសនេះត្រូវបានគេដកហូតអាវុធនិង
ធ្វើបិតុភូមិ និវត្តន៍។ពួកបារាំងអាចដាក់រដ្ឋបាលអាណានិគមនៅភ្នំពេញឡើងវិញនៅខែតុលាឆ្នាំដដែល។បន្ទាប់ពីការចាប់លោក
សឺងង៉ុក ថាញ់ចំពោះការចូលដៃជាមួយពួកជប៉ុន
រដ្ឋអំណាចអាណានិគមបារាំងបាននិរទេសលោកទៅកាន់បារាំងដែលជាកន្លែង ដែល
លោករស់នៅដោយការឃុំខ្លួនក្នុងផ្ទះ។ ពួកអ្នកគាំទ្រលោកខ្លះបានលួចលាក់ខ្លួន
និងបានរត់គេចខ្លួនទៅកាន់កម្ពុជាភាគ ពាយព្យ ដែលគ្រប់គ្រង ដោយថៃ
ដែលពួកគេជាចុងក្រោយបានចូលរួមកម្លាំងនៅក្នុងក្រុមទាមទារឯករាជ្យដំបូងគេមួយគឺខ្មែរ
ឥស្សរៈ។ ចលនាជាតិនិយមដែលមាននិន្នាការនយោបាយផ្សេងៗប្រឆាំង
នឹងបារាំងត្រូវបានរៀបចំឡើងដោយការគាំទ្ររបស់ថៃ ក៏ប៉ុន្តែ
ក្រោយមកទៀតក៏បានបែកបាក់គ្នាជាបក្សជាពួកជាច្រើន ៕
No comments:
Post a Comment